កម្មវិធីចុះកម្មសិក្សាលើកទី៧ ទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ (KIDS PARK) ក្នុងផ្សារទំនើបអ៊ីអន២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំកម្មវិធីចុះកម្មសិក្សាលើកទី៧ ទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ (Kid Park) ក្នុងផ្សារទំនើបអ៊ីអន២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣។ សាលារៀន អន្តរទ្វីប អាមេរិកាំងសាខាចោមចៅ តែងរៀបចំកម្មវិធីចុះកម្មសិក្សាជារៀងរាល់ឆ្នាំ និងគ្រប់កម្រិតថ្នាក់។ គោលបំណងនៃកម្មវិធីចុះកម្មសិក្សាខាងលើ គឺដើម្បីឱ្យសិស្សានុសិស្សថ្នាក់ទី៣បានយល់ដឹងអំពី៉៖
១. ស្វែងយល់ពីឧបករណ៍សិក្សាដ៏ទំនើបៗនៅក្នុងកន្លែងកម្សាន្តសម្រាប់កុមារ។
២. ចេះពីរបៀបក្នុងការលេងឧបករណ៍កម្សាន្តផ្សេងៗប្រកបដោយសុវត្ថិភាព និងមិត្តភាព។
៣. បម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរកម្សាន្តតាមទីសាធារណៈ។
៤. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពជាម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៥. រឹតចំណងមិត្តភាព និងសាមគ្គីភាពជាមួយមិត្តរួមថ្នាក់ និងមិត្តរួមសាលារបស់ពួកគេ។
៦. បានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់ខ្លឹមសារដែលបានសិក្សានៅក្នុងមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែង។
៧. ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជាពេលត្រទ្បប់មកគេហដ្ឋានវិញផងដែរ។
សូមចុចតំណដើម្បីមើលរូបភាពបន្ថែម៖