កម្មវិធីចុះកម្មសិក្សាលើកទី៤ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ទៅកាន់កន្លែងកម្សាន្តសម្រាប់កុមារ (Doozii)
កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅនេះ គណៈគ្រប់គ្រង សាលារៀនបានរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាចោមចៅ ទាំងអស់ចុះកម្មសិក្សានៅ កន្លែងកម្សាន្តសម្រាប់កុមារ (doozii) ក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ស្ថិតនៅតាមបណ្ដោយវិថី ឧកញ៉ា ម៉ុង ឫទ្ធី (ផ្លូវ១៩២៨) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
កម្មវិធីចុះកម្មសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
- ស្វែងយល់ពីឧបករណ៍សិក្សាដ៏ទំនើបៗនៅក្នុងកន្លែងកម្សាន្តសម្រាប់កុមារ។
- ចេះពីរបៀបក្នុងការលេងឧបករណ៍កម្សាន្តផ្សេងៗប្រកបដោយសុវត្ថិភាព និងមិត្តភាព។
- បម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរកម្សាន្តតាម ទីសាធារណៈ។
- បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
- រឹតចំណងមិត្ដភាព និងសាមគ្គីភាពជាមួយមិត្ដរួមថ្នាក់ និងមិត្ដរួមសាលារៀនរបស់ពួកគេ។
- បានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់ខ្លឹមសារដែលបានសិក្សានៅក្នុងមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែង។
- ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។