កម្មវិធីជំនួបមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ប្រចាំឆមាសទី១
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំជំនួបមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកដែលកុំពុងបង្រៀនកូនៗរបស់គាត់តាមសាខារៀងៗខ្លួន។ អ្នកអាណាព្យាបាលបាន ចូលរួមកម្មវិធីនេះមានយ៉ាងច្រើនកុះករដែលមានអ្នកអាណាព្យាបាលសិស្សពីកម្រិតថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២។ អ្នកអាណាព្យាបាលបានទទួលបានព័ត៌មានស្តីអំពីការសិក្សាកូនៗរបស់គាត់មានដូចជា ៖ លទ្ធផលនៃការសិក្សា ចំណុចល្អ និងចំណុចត្រូវបំពេញបន្ថែម ការសហការ និងចូលរួមជាមួយសាលារៀន ការជម្នះភាពភ័យខ្លាច និងបង្កើនទំនុកចិត្ត ទំនាក់ទំនងបច្ចេកវិទ្យាជាមួយកូនៗ ការពិភាក្សា និងដំណោះស្រាយបញ្ហាអាកប្បកិរិយារបស់កូនៗ ការគ្រប់គ្រងបញ្ហាកិច្ចការផ្ទះ ហើយក៏មានអ្នកអាព្យាបាលមានសំណូមទៅដល់គ្រូបន្ទុកថ្នាក់ដែលបង្រៀនកូនៗរបស់គាត់ឱ្យជួយអប់រំ ណែនាំបន្ថែមទៀត។