កម្មវិធីបំណិនជីវិតស្ដីពី ការដាំខ្ញី សម្រាប់សិស្សានុសិស្សថ្នាក់ទី៥
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ ភន ស៊ីណាយ ជាគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានដឹកនាំសិស្សថ្នាក់ទី៥ សិក្សាពីបំណិនជីវិតស្តីពី ការដាំខ្ញី។ កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ព្រោះដើម្បីធ្វើឱ្យសិស្សងាកមកចាប់អារម្មណ៍លើការដាំបន្លែដែលគ្មានជាតិគីមី និងមានភាពងាយស្រួលក្នុងការដាំ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើការសិក្សាទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត។ សិស្សានុសិស្សបន្ទាប់ពីទទួលបានចំណេះដឹងថ្មីៗស្តីពីការដាំរុក្ខជាតិពីលោកគ្រូរួច សិស្សទាំងអស់មានអារម្មណ៍សប្បាយរីករាយ ហើយនឹងយកទៅអនុវត្តដាំនៅផ្ទះ៕
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖
កម្មវិធីបំណិនជីវិតស្ដីពី ការដាំខ្ញី សម្រាប់សិស្សានុសិស្សថ្នាក់ទី៥