កម្មវិធីបំណិនជីវិតស្ដីពី ការដាំប្រទាលកន្ទុយក្រពើ
កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ ខុន ស្រីនាង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៣ “ខ” នៃសាលារៀន អន្តរទ្វីប អាមេរិកាំងបានដឹកនាំសិស្សានុសិស្ស រៀនពីរបៀបដាំប្រទាលកន្ទុយក្រពើ ។ ដើម្បីឱ្យសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ព្រោះរុក្ខជាតិខ្លះងាយស្រូលដាំ និងផ្តល់ផលឱ្យក្នុងរយៈពេលខ្លី អ្នកគ្រូចង់ឱ្យសិស្សានុសិស្សបានដឹងពីសារប្រយោជន៏ក្នុងការដំាប្រទាលកន្ទុយក្រពើ និងឱ្យគាត់បានដឹងពីបរិស្ថានដែលនៅជុំវិញខ្លួនផងដែរ។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹងគ្រប់គ្រាន់នឹងចងចាំមេរៀនបានល្អ។