កម្មវិធីបំណិនជីវិតស្តីពី របៀបកាច់ផ្កាឈូក
កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងទៅនេះ អ្នកគ្រូ ម៉ាក សុធារ៉ា បានដឹកនាំប្អូនៗសិស្សថ្នាក់ទី១ក ធ្វើបំណិនជីវិតស្តីពី របៀបកាច់ផ្កាឈូក។ អ្នកគ្រូបានពន្យល់ និងណែនាំដល់កូនសិស្សថា ផ្កាឈូកជាផ្កាដ៌ស្រស់ស្អាតដែលអាចដាក់តាំងលម្អ និងថ្វាយព្រះបាន ប៉ុន្តែដើម្បីឱ្យផ្កាឈូកកាន់តែមានសោភ័ណភាព យើងអាចយកផ្កាឈូកមកកាច់បាន។ បន្ទាប់មក អ្នកគ្រូក៏ចាប់ផ្តើមបង្ហាញពីការកាច់ផ្កាឈូកជូនដល់ប្អូនៗ។ ក្រោយពីបានស្តាប់ និងមើលពីការបង្ហាញពីរបៀបកាច់រូចមក ប្អូនៗក៏ចាប់ផ្តើមអនុវត្តដោយមានការសម្របសម្រួលពីអ្នកគ្រូ។