កម្មវិធីបំណិនជីវិតស្តីពី បបរសត្រីងៀត
បបរសត្រីងៀត ជាអាហារមួយប្រភេទដែលគេនិយមបរិភោគពេលព្រឹក ឬពេលល្ងាច ដែលមានរសជាតិឆ្ងាញ់ នឹងងាយស្រួលចម្អិន។ ដូចនេះកាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះ អ្នកគ្រូ វង្ស តារាសុភី បានដឹកនាំប្អូនៗសិស្សថ្នាក់ទី២ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ធ្វើបំណិនជីវិតស្តីពី បបរសត្រីងៀត។ អ្នកគ្រូបានរៀបរាប់ពីគ្រឿងផ្សំ និងបង្ហាញពីរបៀបចម្អិនដល់ប្អូន។ លើសពីនេះ អ្នកគ្រូក៏បានផ្តាំផ្ញើប្អូនៗសាកល្បងចម្អិនបបរសត្រីងៀតនៅពេលដែលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវមានការសម្របសម្រួលពីអ្នកអាណាព្យាបាលដើម្បីសុវត្ថិភាព។