កម្មវិធីបំណិនជីវិត គាវបំពង សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
កាលពីថ្ងៃទី17 ខែកុម្ភៈ កន្លងទៅនេះ អ្នកគ្រូ ឥន កែវកន្និដ្ឋា បានដឹកនាំប្អូនៗសិស្សានុសិស្សថ្នាក់ទី3ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ធ្វើបំណិនជីវិត គាវបំពង ។ អ្នកគ្រូបានណែនាំ និងបង្ហាញពីសម្ភារ និងគ្រឿងទេស ឱ្យសិស្សានុសិស្សស្គាល់។ បន្ទាប់មក អ្នកគ្រូចាប់ផ្តើមចម្អិន ដោយប្រាប់ពីដំណាក់កាលនីមួយៗនៃការផ្សំគ្រឿង។ បន្ថែមពីនេះ អ្នកគ្រូក៏បានផ្តល់ឱកាសដល់ប្អូនៗចូលរួមក្នុងការចំអិនផងដែរ ជាមួយនឹងការសម្របសម្រួលពីអ្នកគ្រូ។