កម្មវិធីបំណិនជីវិត នំប៉័ងទឹកដោះគោ សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
កាលពីថ្ងៃទី16 ខែកុម្ភៈ កន្លងទីនេះ អ្នកគ្រូ ម៉ី មករា បានដឹកនាំប្អូនៗថ្នាក់មតេ្តយ្យសិក្សា ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ធ្វើបំណិនជីវិត នំប៉័ងទឹកដោះគោ។ អ្នកគ្រូបានណែនាំ និងបង្ហាញពីគ្រឿងទេស សំខាន់ទាំង2 ឱ្យប្អូនៗស្គាល់ដែលមានដូចជា នំប៉័ង និងទឹកដោះគោ ។ បន្ទាប់មក អ្នកគ្រូចាប់ផ្តើមបង្ហាញពីការធ្វើ នំប៉័ងទឹកដោះគោ។ បន្ថែមពីនេះ អ្នកគ្រូក៏បានផ្តល់ឱកាសដល់ប្អូនៗចូលរួមដោយឱ្យប្អូនៗធ្វើនំប៉័ងទឹកដោះគោដោយមានការសម្របសម្រួលពីអ្នកគ្រូ។