កម្មវិធីបំណិនជីវិត ពងទាស្ងោរ សម្រាប់សិស្សានុសិស្សថ្នាក់ទី1
កាលពីថ្ងៃទី14 ខែកុម្ភៈ កន្លងទីនេះ អ្នកគ្រូ សុន សុផារី បានដឹកនាំប្អូនៗសិស្សានុសិស្សថ្នាក់ទី1ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ធ្វើបំណិនជីវិត ពងទាស្ងោរ។ អ្នកគ្រូបានណែនាំ និងបង្ហាញពីសម្ភារ និងគ្រឿងទេស ឱ្យសិស្សានុសិស្សស្គាល់។ បន្ទាប់មក អ្នកគ្រូចាប់ផ្តើមចម្អិន ដោយដាក់ពងទាស្ងោរ។ បន្ថែមពីនេះ អ្នកគ្រូក៏បានផ្តល់ឱកាសដល់ប្អូនៗចូលរួមដោយ បកពងទាដែលបានស្ងោររួច។