កម្មវិធីប្រឡងពាក់កណ្តាលឆមាសទី២
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ សិស្សានុសិស្សថ្នាក់៧ ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានចូលប្រឡងពាក់កណ្តាលឆមាសលើកទី២ ឆ្នាំសិក្សា២០២១–២០២២ នៅតាមបន្ទប់សិក្សារៀងៗខ្លួនដោយភាពហ្មត់ចត់ តឹងរ៉ឹង និងសុក្រឹតបំផុត នៅមណ្ឌលប្រឡងនៃអគារមជ្ឈ- មណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ តាមបន្ទប់ប្រឡងនីមួយៗមានគណៈកម្មការអនុរក្ស ហើយមានគណៈកម្មការ និងអប្បមាទ ព្រមទាំងមានការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡងផងដែរ។ សិស្សានុ- សិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួនពោរពេញ ដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនដោយភាពអន្ទះសា។ នៅក្នុងការប្រឡងនោះផងដែរ គណៈកម្មការអនុរក្សបានពន្យល់លម្អិតពីបទបញ្ញត្តិប្រឡងដល់សិស្សានុសិស្សឱ្យបានយល់ជាក់ច្បាស់គ្រប់គ្នា។