កម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជា
សាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកកម្មវិធីរៀនជំនួយមូលដ្ឋានគ្រឹះតាមមុខវិជ្ជា សម្រាប់សិស្សានុសិស្សពីថ្នាក់ទី១ ដល់ទី១២។ ចូលរៀនចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ។ កម្មវិធីរៀនជំនួយនេះ គឺដើម្បីជាជំនួយបំពេញបន្ថែមដល់សិស្សានុសិស្សដែលខ្វះមូលដ្ឋានគ្រឹះទៅតាមមុខវិជ្ជានីមួយៗឱ្យរៀនទាន់គេ និងដើម្បីបង្កើនចំណេះដឹងបន្ថែម ជាពិសេសជំរុញដល់សិស្សដែលខ្វះមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមឱ្យមានភាពប្រសើរឡើងបានយ៉ាងឆាប់រហ័ស។ ចំណែកឯ មុខវិជ្ជាដែលត្រូវបើកបំប៉ននោះមានដូចជាមុខវិជ្ជា៖ ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា ជាដើម។ សិក្សាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ វេលាម៉ោង១៧:៣០ នាទី ដល់១៨:៣០នាទីល្ងាច។