កម្មវិធីសិស្សរៀនត្រៀម និងសិសរៀនត្រៀមប្រឡងឡើងថ្នាក់សម្រាប់សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
សាលារៀន អន្តរទ្វីប អាមេរិកំាង គ្រប់សាខា បានរៀបចំកម្មវិធីរៀនត្រៀម និងសិសរៀនត្រៀមប្រឡងឡើងថ្នាក់ចាប់ថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្រាប់ឆ្នាំសិក្សាថ្មី២០២២-២០២៣ ជាថ្ងៃបើកទំព័រឆ្នាំសិក្សាថ្មី ដែលមានគោលបំណងដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានសិក្សាត្រៀមចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី និងដើម្បីរៀនត្រៀមពីមេរៀនដែលត្រូវសិក្សាក្នុងឆ្នាំសិក្សា ដែលនឹងត្រូវចូលរៀននៅថ្ងៃបើកបវេសនកាលថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ រួមទាំងសិស្សរៀនធ្លាក់ដើម្បីប្រឡងឡើងថ្នាក់។ លើសពីនេះ ក៏ដើម្បីឱ្យលោកគ្រូ អ្នកគ្រូបានបង្ហាញ និងណែនាំសិស្សឱ្យបានជ្រួតជ្រាបពីបទបញ្ជាផ្ទៃក្នុងរបស់សាលា ស្គាល់ថ្នាក់រៀន មិត្តរួមថ្នាក់ ឈ្មោះគ្រូ មុខវិជ្ជាសិក្សា និងកម្មវិធីសិក្សាសម្រាប់រយៈពេល០១ខែកន្លះប្រកបដោយភាពជោគជ័យ។ រីឯសិស្សរៀនត្រៀមប្រឡងឡើងថ្នាក់ក៏មានឱកាសប្រឡងសងដែរដើម្បីឡើងថ្នាក់ក្នុងឆ្នាំសិក្សាថ្មីដែរ។