កាលពីថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំធ្វើការចែករំលែកវិធីសាស្ត្របង្រៀន សម្រាប់លោកគ្រូ អ្នកគ្រូ មុខវិជ្ជាភាសាអង់គ្លេសស្តីពី៖ Five Strategies to Motivate Students to Enjoy Learning ដោយអ្នកគ្រូ ទុំ ស្រីមាឃ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ គោលបំណងនៃវិធីសាស្ត្រនេះអាចប្រើបានគ្រប់កម្រិត ជាពិសេសថ្នាក់កុមារ។
សារៈសំខាន់ក្នុងការប្រើប្រាស់វិធីនេះគឺ៖
– ដើម្បីចែករំលែកអំពីបទពិសោធន៍ដែលបានបង្រៀនកន្លងមក
– ជាជំនួយស្មារតីសម្រាប់លោកគ្រូអ្នកគ្រូ ដែលអាចយកយុទ្ធសាស្រ្តទាំងនេះទៅអនុវត្តកំឡុងពេលបង្រៀន
– អាចជួយអោយលោកគ្រូអ្នកគ្រូទទួលការគោរពស្រលាញ់ពីកូនសិស្សផងដែរ
អំឡុងពេលនៃការចែករំលែក លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖