ការចែកសៀវភៅតាមដានការសិក្សាឆ្នាំសិក្សា២០២១-២០២២ ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
បវេសនកាលឆ្នាំសិក្សា២០២១-២០២២ បានបញ្ចប់កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ទាំងអស់នឹងត្រូវមកទទួលយកលទ្ធផលប្រចាំឆ្នាំសិក្សា បន្ទាប់ពីសាលាធ្វើការបូកសរុបពិន្ទុរួចរាល់។ ដូច្នេះហើយ កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំចែកសៀវភៅតាមដានការសិក្សាឆ្នាំសិក្សា២០២១-២០២២ ជូនដល់ប្អូនៗ ដែលក្នុងនោះគឺបានបញ្ជាក់យ៉ាងច្បាស់លាស់ពីលទ្ធផលប្រចាំឆ្នាំសិក្សារបស់ប្អូនៗ។