ការធ្វើថ្នាក់និទស្សន៍ មុខវិជ្ជាគណិតវិទ្យាថ្នាក់ទី៤ ស្តីអំពីការគុណចំនួនមានលេខ៣ខ្ទង់ នឹង២ខ្ទង់
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំធ្វើថ្នាក់និទស្សន៍ស្តីអំពីការគុណចំនួនមានលេខ៣ខ្ទង់ នឹង២ខ្ទង់ ជូនដល់លោកគ្រូ អ្នកគ្រូផ្នែកក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ដែលបង្រៀនដោយអ្នកគ្រូ មួន ស៊ីណាត។ អ្នកគ្រូ មួន ស៊ីណាត បានបង្ហាញជូនដល់លោកគ្រូ អ្នកគ្រូយ៉ាងក្បោះក្បាយពីវិធីសាស្រ្ត ស្ដីអំពីការ ការគុណចំនួនមានលេខ៣ខ្ទង់ នឹង២ខ្ទង់ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូកាន់តែយល់ច្បាស់បន្ថែមទៀតពីរបៀបបង្រៀនការគុណលេខ៣ខ្ទង់ នឹង២ខ្ទង់។ ក្រោយពីបានបញ្ចប់ការធ្វើបទបង្ហាញនេះរួចមក លោកគ្រូ អ្នកគ្រូមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយបានចេះនូវវិធីសាស្រ្តថ្មីៗ និងកាន់តែយល់ច្បាស់ ពីរបៀបបង្រៀនការគុណលេខ៣ខ្ទង់ នឹង២ខ្ទង់ ឱ្យបានត្រឹមត្រូវថែមទៀត និងមានប្រសិទ្ធភាពសម្រាប់ការបង្រៀនទៅដល់សិស្សានុសិស្សឱ្យកាន់តែចេះគុណលេខបានត្រឹមត្រូវ។