ការធ្វើបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុង និងសីលធម៌ដល់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
កាលពីថ្ងៃទី២៥-២៧ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នំា២០២១ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានធ្វើបទបង្ហាញស្ដីពីបទបញ្ជាផ្ទៃក្នុង និងសីលធម៌ដល់សិស្សានុសិស្សបឋមសិក្សា និងមធ្យមសិក្សា ពីកម្រិតថ្នាក់ទី៤ដល់ទី១២ ដោយអ្នកគ្រូ លួន ស្រីទូចប្រធានអ្នកប្រឹក្សាសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ អ្នកគ្រូ លួន ស្រីទូច បានធ្វើបង្ហាញយ៉ាងក្បោះក្បាយអំពីបទបញ្ញត្តិ វិន័យ សណ្ដាប់ធ្នាប់ទូទៅនិងសីលធម៌ដល់សិស្សានុសិស្ស។ ក្រោយពីការចូលរួមក្នុងការធ្វើបទបង្ហាញនេះ សិស្សានុសិស្សបានយល់ដឹងច្បាស់ពីបទបញ្ជាផ្ទៃក្នុងនិងពីសីលធម៌រស់នៅ ហើយពពួកគាត់ប្ដេជ្ញាថានឹងអនុវត្តវិន័យឱ្យបាន១០០%។