កាលពីថ្ងៃទី០៤ ខែសីហា កន្លងទៅថ្មីៗនេះ លោក ទេ្យង សុខអេង ចាងហ្វាង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាវិទ្យាសាស្រ្ត ថ្នាក់ទី៦ ស្តីពី៖ ក្រុមផ្កាយ បង្រៀនដោយអ្នកគ្រូ ទី សុគន្ធី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត និង បទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារឧបទេស និងពង្រឹងគុណភាពបង្រៀនឱ្យកាន់តែមានគុណភាព ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។
សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖