ការប្រឡងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំការប្រឡងឆមាសលើកទី២ ឆ្នាំសិក្សា២០២១–២០២២ សម្រាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សា។ សិស្សានុសិស្សថ្នាក់៧ ដល់ថ្នាក់ទី១២ ត្រូវចូលប្រឡងតាមបន្ទប់សិក្សាដោយយោងទៅតាមបញ្ជីឈ្មោះដែលបានបិទផ្សាយ។ នៅតាមបន្ទប់ប្រឡងនីមួយៗមានគណៈកម្មការអនុរក្ស ហើយមានគណៈកម្មការកណ្តាល និងគណៈកម្មការអប្បមាទ ព្រមទាំងមានការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡងផងដែរ។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួនពោរពេញ ដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនដោយភាពអន្ទះសា។ នៅក្នុងការប្រឡងនោះផងដែរ គណៈកម្មការអនុរក្សបានពន្យល់លម្អិតពីបទបញ្ញត្តិប្រឡងដល់សិស្សានុសិស្សឱ្យបានយល់ជាក់ច្បាស់គ្រប់គ្នា។ គួរបញ្ជាក់ផងដែរថា ការប្រឡងឆមាសលើកទី២ នេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
សូមចុចលើតំណខាងក្រោម!
សកម្មភាពការប្រឡងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២