ការសង្កេតផ្លែម៉ាក់ប្រេង
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកគ្រូក្រោមមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ បង្រៀនមុខវិជ្ជាសង្កេត គឺការសង្កេតផ្លែសាវម៉ាវជូនដល់ប្អូនៗមត្តេយ្យសិក្សា។ អ្នកគ្រូបានបង្ហាញផ្លែម៉ាក់ប្រេង ទៅកាន់ប្អូនៗ ថ្នាក់ក្រោមមត្តេយ្យសិក្សាឱ្យស្គាល់ឈ្មោះផ្លែឈើ ពណ៌ និងរស់ជាតិ។ ម្យ៉ាងទៀត សិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់។ បន្ថែមពីនេះ សិស្សានុសិស្សបានឃើញផ្ទាល់ បានប៉ះដោយផ្ទាល់ និងបានភ្លក់រស់ជាតិផ្ទាល់នូវរបស់ពិត ដើម្បីពួកគាត់មានការចងចាំ គិត និងវិភាគនូវអ្វីដែលគាត់បានសង្កេតថ្ងៃនេះ។