ការធ្វើបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់សិស្សបឋមសិក្សារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នំា២០២០ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានចាប់ផ្តើមធ្វើបទបង្ហាញស្ដីពីបទបញ្ញត្តិទូទៅសម្រាប់សិស្សានុសិស្សបឋមសិក្សាក្នុងការធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានវត្តមានលោកគ្រូ អ្នកគ្រូចូលរួម ទាំងសិស្សានុសិស្សវេនព្រឹក និងវេនរសៀលចផងដែរ។ ក្នុងការធ្វើបទបង្ហាញនេះក្រុមប្រឹក្សាវិន័យដែលធ្វើបទបង្ហាញ និងប្រធានផ្នែកការិយាល័យកិច្ចការសិស្សបានធ្វើការបង្ហាញយ៉ាងក្បោះក្បាយអំពីបទបញ្ញត្តិ វិន័យ និងសណ្ដាប់ធ្នាប់ទូទៅឱ្យសិស្សានុសិស្សកាន់តែយល់ច្បាស់បន្ថែមទៀត។