កិច្ចប្រជុំតម្រង់ទិស និងត្រៀមឆ្នាំសិក្សាថ្មី២០២២-២០២៣ សម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកផ្នែកពាក់ព័ន្ធ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
សាលារៀន អន្តរទ្វីប អាមេរិកាំង នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដូច្នេះហើយ កាលពីថ្ងៃទី២៨ ខែតុលា គណៈគ្រប់គ្រងសាលា បានរៀបចំកិច្ចប្រជុំ តម្រង់ទិសឆ្នាំសិក្សាថ្មី សម្រាប់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកផ្នែកពាក់ព័ន្ធ នៃសាលា រៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ គោលបំណងនៅកិច្ចប្រជុំនេះ គឺដើម្បីផ្តល់ព័ត៌មាន ក៏ដូចជារម្លឹកដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកផ្នែកពាក់ព័ន្ធឱ្យត្រៀមខ្លួន និងរៀបចំការងារឱ្យបានរួចស្រេចសម្រាប់បវេសនកាលថ្មីនេះ។
សូមចុចតំណខាងក្រោម!