កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅបានរៀបចំកិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ទី៧ ដល់ទី១២ សម្រាប់ឆ្នាំសិក្សាថ្មី២០២១-២០២២។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពន្យល់ណែនាំពីតួនាទី កាតព្វកិច្ច ភាពទទួលខុសត្រូវ និងលក្ខណៈសម្បត្តិក្នុងនាមជាប្រធាន និងអនុប្រធានថ្នាក់។ លើសពីនេះទៅទៀត គណៈកម្មការសាលាក៏បានណែនាំ និងផ្តល់ព័ត៌មានទាក់ទងពីអត្ថប្រយោជន៍នៃការធ្វើជាប្រធាន និងអនុប្រធានថ្នាក់ផងដែរ៕