កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ សម្រាប់ឆមាសទី២
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំកិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ទី៧ ដល់ទី១២ សម្រាប់ឆមាសទី២ ដឹកនាំដោយលោក តាំង វិបុល ចាងហ្វាងរង បឋមភូមិ និងទុតិយភូមិ។ កិច្ចប្រជុំនេះ គឺដើម្បីរម្លឹកពន្យល់ណែនាំពីតួនាទី កាតព្វកិច្ច ភាពទទួលខុសត្រូវ និងលក្ខណៈសម្បត្តិក្នុងនាមជាប្រធាន និងអនុប្រធានថ្នាក់។ លើសពីនេះទៅទៀត គណៈកម្មការសាលាក៏បានណែនាំ និងផ្តល់ព័ត៌មានទាក់ទងពីអត្ថប្រយោជន៍នៃការធ្វើជាប្រធាន និងអនុប្រធានថ្នាក់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះកិច្ចប្រជុំនេះក្នុងគោលបំណងទទួលបាននូវព័ត៌មានបន្ថែមពីការជួបផលលំបាកក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ការរកវិធីក្នុងការជួយដល់សិស្សខ្សោយ និងសិស្សដែលមានបញ្ហាក្នុងម៉ោងសិក្សាជាដើម។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖
កិច្ចប្រជុំប្រធាន និងអនុប្រធានថ្នាក់ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ សម្រាប់ឆមាសទី២