តោះ! មកមើលប្អូនៗថ្នាក់ទី2ក ឆាពោតបង្គា!
កាលពីថ្ងៃទី15 ខែកុម្ភៈ កន្លងទីនេះ អ្នកគ្រូ រុង ណារិន បានដឹកនាំប្អូនៗសិស្សានុសិស្សថ្នាក់ទី2ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ធ្វើបំណិនជីវិត ឆាពោតបង្គា។ អ្នកគ្រូបានណែនាំ និងបង្ហាញពីសម្ភារ និងគ្រឿងទេស ឱ្យសិស្សានុសិស្សស្គាល់។ បន្ទាប់មក អ្នកគ្រូចាប់ផ្តើមចម្អិន ដោយប្រាប់ពីដំណាក់កាលនីមួយៗនៃការដាក់ផ្សំគ្រឿងទេស ជាមួយពោត និងបង្គា ។ បន្ថែមពីនេះ អ្នកគ្រូក៏បានផ្តល់ឱកាសដល់ប្អូនៗចូលរួមដោយឱ្យប្អូនៗឆាពោត និងបង្គា្ហ ហើយអ្នកគ្រូជាអ្នកសម្របសម្រួល និងជួយផ្សំគ្រឿង។