បទបង្ហាញស្តីពីលក្ខណសម្បត្តិ តួនាទី និងភារកិច្ចប្រធាន អនុប្រធានថ្នាក់
រៀងរាល់ដើមឆ្នាំសិក្សា សម្រាប់កម្រិតថ្នាក់ទី៣ ដល់ទី១២ តែងតែមានការជ្រើសតាំងប្រធាន និងអនុប្រធានថ្នាក់ ដូចនេះហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ គណៈកម្មការសាលារៀន អន្តរទ្វីប សាខាចោមចៅ បានរៀបចំធ្វើបទបង្ហាញជូនដល់ប្រធាន និងអនុប្រធានថ្នាក់ទី៣ ដល់ថ្នាក់ទី១២ ទាំងព្រឹក និងរសៀល ស្តីពីលក្ខណសម្បត្តិ តួនាទី និងភារកិច្ចប្រធាន អនុប្រធានថ្នាក់។
គោលបំណងនៃការធ្វើបទបង្ហាញនេះគឺ ដើម្បីផ្តល់ព័ត៌មាន ក៏ដូចជាណែនាំដល់ប្អូនៗទាក់ទងនឹងតួនាទី និងភារកិច្ចរបស់ប្អូនៗ ដែលត្រូវបំពេញនៅក្នុងឆ្នាំសិក្សារបស់ប្អូនៗ។
សូមចុចតំណខាងក្រោម!