បទបង្ហាញស្តីពី ការសិក្សា សីលធម៌ ច្បាប់វិន័យ ការជួយខ្លួនឯង
កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាវិន័យបានរៀបចំធ្វើបទបង្ហាញស្តីពី ការសិក្សា សីលធម៌ ច្បាប់វិន័យ ការជួយខ្លួនឯង ការគិតវិជ្ជមាន ការអប់រំសម្រេចទូទៅ និង ការចេះអធ្យាស្រ័យគ្នា ជូនដល់សិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ និងថ្នាក់ទី៧ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។
គោលបំណងនៃការធ្វើបទបង្ហាញនេះគឺ៖
• ដើម្បីពង្រឹងបន្ថែមដល់សិស្សទៅលើបញ្ហាវិន័យ សីលធម៌មួយចំនួនក្នុងការរស់នៅប្រចាំថ្ងៃ និងរបៀបក្នុងការរស់នៅ។
• ឱ្យសិស្សដឹងពីសុជីវធម៌ចំពោះលោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកនៅជុំវិញខ្លួន។
• ឱ្យសិស្សចេះគោរព និងឱ្យតម្លៃអ្នកដទៃ ជាពិសេសគឺចេះគោរព និងឱ្យតម្លៃខ្លួនឯងផងដែរ។
• ឱ្យសិស្សដឹងពីរបៀបក្នុងការកាត់បន្ថយភាពតានតឹង និងជៀសវាងសកម្មភាពអវិជ្ជមានមួយចំនួនដែលពួកគាត់ធ្វើនៅពេលមានភាពតានតឹងដែលអាចជះឥទ្ធិពលមិនល្អដល់ខ្លួនឯង និងអ្នកដទៃ។
• បង្ហាញឱ្យសិស្សគិតអ្វីៗបែបលក្ខណៈវិជ្ជមាន។
• ឱ្យបង្ហាញឱ្យសិស្សដឹងពីឥទ្ធិពល និងទំនាក់ទំនងនៃការគិត អារម្មណ៍ និងអាកប្បកិរិយារបស់គាត់។
• ឱ្យសិស្សរៀនចេះអធ្យាស្រ័យគ្នានូវកំហុសបន្តិចបន្តួច និងកំហុសដែលកើតឡើងដោយអចេតនា។
• ឱ្យសិស្សយល់ដឹងពីការប្រើប្រាស់ពាក្យសម្តី ការនិយាយស្ដីជៀសវាងការប្រើពាក្យអសុរោះ ជេរប្រទិចគ្នាជាដើម។
• ជំរុយនិងលើកទឹកចិត្តសិស្សឱ្យចេះតស៊ូ និងជឿជាក់លើខ្លួនឯង។
• ឱ្យកូនសិស្សដឹងពីរបៀបដោះស្រាយនៅពេលដែលពួកគាត់មានភាពតានតឹង ឬមិនសប្បាយចិត្ត។
• ឱ្យសិស្សថាពេលដែលមិនសប្បាយចិត្ត ឬមានភាពតានតឹងតើពួកគាត់អាចរកជំនួយបានពីទីណា ឬតាមរបៀបណាខ្លះ។
• បង្ហាញឱ្យសិស្សដឹងពីផលប៉ះពាល់នៃការប្រើប្រាស់នៃបារីអេឡិចត្រូនិច (Vape)។គួរបញ្ជាក់ផងដែរថា ការធ្វើបទបង្ហាញនេះមានរយៈពេល០៣ថ្ងៃ គឺថ្ងៃទី២១ ២២ និង២៣ ខែមិថុនា ឆ្នាំ២០២២ ដោយចែកទៅតាមភូមិសិក្សា។