បទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៤៧ ទៅកាន់រមណីយដ្ឋានឈើកាច់បាភ្នំ និងវត្តព្រះវិហារធំ ជូនដល់សិស្សានុសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
ជារៀងរាល់ឆ្នាំគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ នៅឆ្នាំសិក្សាថ្មីនេះ គណៈគ្រប់គ្រងនៃសាលារៀន បានជ្រើសរើសយករមណីយដ្ឋានភ្នំឈើកាច់ និងវត្តវិហារធំ សម្រាប់ដំណើរទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី១០។ មុននឹងដឹកនាំសិស្សនុសិស្សទៅកាន់ទីតាំងនេះ គណៈគ្រប់គ្រងសាលារៀនបានរៀបចំធ្វើបទបង្ហាញស្តីពីដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានភ្នំឈើកាច់ និងវត្តវិហារធំ ដែលស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ គោលបំណងក្នុងការធ្វើបទបង្ហាញនេះ គឺជាការផ្តល់ព័ត៌មានដល់ ប្អូនៗ ដើម្បីឱ្យពួកគាត់បានត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ។ គួរបញ្ជាក់ជូនផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះ គឺជាដំណើរទស្សនកិច្ចសិក្សាលើកទី១៤៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលនឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់៥:០០នាទីល្ងាច៕