បទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៥៦
កាលពីថ្ងៃទី២៣ មិថុនា គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៥៦ ទៅកាន់រមណីយដ្ឋានវត្តពុទ្ធគិរី ភក្តីកម្ពុជា។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
- ស្វែងយល់ពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងមានប្រជាជនកម្ពុជា ប្រហែលជា៩០ ភាគរយគោរពប្រណិប័តន៍។
- សិក្សាស្វែងយល់ពីព្រះពុទ្ធបដិមាប្រមាណជា ៨៩០០០អង្គដែលតម្កល់នៅភ្នំវត្តពុទ្ធគិរី ភក្តីកម្ពុជា។
- គយគន់វាលស្រែចម្ការដែលលាតសន្ធឹងតាមបណ្ដោយផ្លូវ និងនៅជុំវិញបរិវេណតំបន់ទស្សនកិច្ចសិក្សា។
- បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការធ្វើបទបង្ហាញ ការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
- រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់ តែប្រសើរ។
- បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
គួរបញ្ជាក់ផងដែរ ដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់៥:០០នាទីល្ងាច។