បវេសនកាលថ្មីសាលា AIS ខេត្តតាកែវ ចាប់ទទួលចុះឈ្មោះចូលរៀនជាមួយអាហារូបករណ៍១៥%
សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាខេត្តតាកែវ បវេសនកាលថ្មីឆ្នាំសិក្សា២០២២-២០២៣ ចូលរៀនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ បានប្រកាសផ្តល់អាហារូបករណ៍រហូតដល់១៥% នឹងចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ…
សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែ មានអាសយដ្ឋាន ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
បើតាមគណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ដែលមកចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះ រហូតដល់ទី១០ ខែកញ្ញា ឆ្នាំ២០២២ នឹងទទួលបានអាហារូបករណ៍ចំនួន១៥% សម្រាប់ការបង់ប្រាក់លើកដំបូង។
លើសពីនេះ សាលារៀន នឹងផ្តល់ជូននូវកម្មវិធីរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មីដោយឥតគិតថ្លៃ ព្រមទាំងពាក្យសុំចូលរៀន ១០០% ផងដែរ។ ដោយឡែក សម្រាប់ការចុះឈ្មោះចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នឹងទទួលបានអាហារូបករណ៍តែ១០%ប៉ុណ្ណោះ។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀន ចំណេះទូទៅមួយត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់មត្ដេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅកម្ពុជា។ សាលារៀន ដ៏មានប្រជាប្រិយភាពនេះ កំពុង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សពីគ្រប់មជ្ឈដ្ឋានលើ «គុណភាព វិន័យ និងសេវាកម្ម»។