ប្រតិភូអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ អញ្ជើញទស្សនកិច្ច និងត្រួតពិនិត្យស្តីពីការត្រៀមរៀបចំបើកដំណើរការមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ឡើងវិញ។
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះ គណៈគ្រប់គ្រងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ទទួលបដិសណ្ឋារកិច្ចប្រតិភូអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ អញ្ជើញទស្សនកិច្ច និងត្រួតពិនិត្យស្តីពីការត្រៀមរៀបចំបើកដំណើរការមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ឡើងវិញ។
បន្ទាប់ពីចុះទស្សនកិច្ច និងត្រួតពិនិត្យស្ដង់ដាសុវត្ថិភាពអនាម័យ ប្រតិភូអភិបាលនៃគណៈអភិបាលខណ្ឌ និងការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានកោតសរសើរពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានស្ដង់ដាសុវត្ថិភាពអនាម័យខ្ពស់ មានការរៀបចំសណ្ដាប់ធ្នាប់បានល្អ បំពាក់គ្រឿងបរិក្ខាទំនើបៗ ដែលបង្កសុវត្ថិភាពអនាម័យ និងភាពងាយស្រួលដល់អ្នកសិក្សា និងលោកគ្រូ អ្នកគ្រូ។
ទាក់ទិននឹងបញ្ហានេះ បើតាមគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា គ្រឹះស្ថានសិក្សារបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការសាលារៀនឡើងវិញ។ ចំពោះការត្រៀមខ្លួនបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនេះ គឺធ្វើឡើងដើម្បីធានាសុវត្ថិភាពអនាម័យជូនដល់សិស្សានុសិស្សតាំងពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។ លើសពីនេះ ក៏ផ្ដល់នូវភាពជឿជាក់ និងទំនុកចិត្តសុវត្ថិភាពអនាម័យជូនអ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា។
សូមជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ផ្ដើមទទួលចុះឈ្មោះសិក្សាវគ្គសិក្សាថ្មី និងឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃនេះតទៅនៅគ្រប់សាខានីមួយៗ៕