ប្រឡងឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦
កាលបរិច្ឆេទប្រឡងឆមាសលើកទី១គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃ០៧ ខែមីនា ឆ្នាំ២០២០ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ កុំពុងធ្វើការប្រឡងឆមាសលើកទី១ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០។ សម្រាប់ថ្នាក់ទី៦ មុខវិជ្ជាកុំព្យូទ័រ និងភាសាអង់គ្លេសបានប្រឡងរួចរាល់ ហើយមុខវិជ្ជាគោលនឹងប្រឡងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដោយអនុវត្តតាមការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ ការប្រឡងឆមាសលើកទី១នេះប្រព្រឹត្តទៅដោយរលូន ព្រោះអនុរក្សមានការតឹងតែង ហ្មត់ចត់ចំពោះបេក្ខជន និងមិនអនុញ្ញ្ញាតឱ្យបេក្ខជនលួចចម្លង ឬបើកឯកសារមើល ឬប្រើគ្រឿងអេឡិចត្រូនិចនោះឡើយ។ អ្វីដែលគួរកត់សម្គាល់នោះគឺបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ញត្តិនៃការប្រឡងបាន១០០%។