ប្រឡងពាក់កណ្ដាលឆមាសលើកទី១ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ទី១២
កាលបរិច្ឆេទប្រឡងពាក់កណ្ដាលឆមាសលើកទី១គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃ១៣ ខែមករា ឆ្នាំ២០២១ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ទី១២ទាំងអស់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ កុំពុងប្រឡងពាក់កណ្ដាលឆមាសលើកទី១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១។ ការប្រឡងពាក់កណ្ដាលឆមាសលើកទី១នេះប្រព្រឹត្តទៅដោយរលូន ព្រោះអនុរក្សមានការតឹងតែង ហ្មត់ចត់ចំពោះបេក្ខជន និងមិនអនុញ្ញ្ញាតឱ្យបេក្ខជនលួចចម្លង ឬបើកឯកសារមើល ឬប្រើគ្រឿងអេឡិចត្រូនិចនោះឡើយ។ អ្វីដែលគួរកត់សម្គាល់នោះគឺបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ញត្តិនៃការប្រឡងបាន១០០%។