ពានរង្វាន់កីឡា!

ការប្រកួត​កីឡា​សិស្ស​ជ្រើសរើស​ជើងឯក​ពានរង្វាន់​ ម៉េ​ងលី​ ជេ​. គួច​ នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ តែងតែ​រៀបចំ​ធ្វើការ​ប្រកួត​ជា​រៀងរាល់​ឆ្នាំ​។ កម្មវិធី​ប្រកួត​កីឡា​នេះ​មាន​កីឡាករ​ កីឡាការិនី​ដែល​ជា​សិស្សានុសិស្ស​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ យ៉ាងច្រើន​ចូលរួម​ប្រកួត​ប្រជែង​ដើម្បី​ដណ្ដើរ​ជើងឯក​ពានរង្វាន់​ ម៉េ​ងលី​ ជេ​. គួច​ ក្នុង​វិញ្ញាសា​ចំនួន៧​ មាន​ដូចជា​ ការប្រកួត​កីឡាបាល់ទាត់​ បាល់បោះ​ អត្តពលកម្ម​ វាយ​កូនឃ្លី​លើ​តុ​ ហែលទឹក​ ល្បុ​កតោ​ និងកីឡា​ការ៉ាតេ​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទី​តាំង​ផ្សេង​ៗគ្នា​។ កម្មវិធី​ប្រកួត​កីឡា​នេះ​ គឺជា​ការ​ផ្ដួចផ្ដើម​គំនិត​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដែល​បាន​បង្កើត​ការប្រកួត​កីឡា​ក្របខណ្ឌ​សិស្ស​នេះ​ឡើង​ នៅ​ឆ្នាំ២០០៨​ ដើម្បី​ជំរុញ​សិស្សានុសិស្ស​មាន​សុខភាព​ល្អ​ កាយសម្បទា​រឹងមាំ​ មាន​ភាព​រហ័សរហួន​ បង្កើន​មិត្តភាព​ សាមគ្គីភាព​ កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ការសិក្សា​ និង​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​។ លើស​ពីនេះ​ តាមរយៈ​ការប្រកួត​កីឡា​សិស្ស​នេះ​ សាលា​ក៏​ទទួល​បាន​សមិទ្ធផល​ដ៏​ធំធេង​ជាច្រើន​ក្នុង​ការប្រកួត​កីឡា​សិស្ស​ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ​ ការប្រកួត​កីឡា​សិស្ស​ជ្រើសរើស​ជើងឯក​រាជ​ទូទាំង​ប្រទេស​ ការប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ​ ដែល​ទើបនឹង​បង្កើត​ថ្មី​ ព្រមទាំង​ធ្លាប់​ជា​តំណាង​ប្រទេស​កម្ពុជា​ ចូលរួម​ការប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​ ម៉ាឡេស៊ី​ ក៏ដូចជា​ការប្រកួត​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ទៀតផង​ដែរ​។