ពិធីប្រគល់វិញ្ញាបនបត្រសិស្សថ្នាក់មត្តេយ្យសិក្សា
កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី១៦ ជូនដល់សិស្សានុសិស្សបញ្ចប់ការ សិក្សាថ្នាក់មត្តេយ្យសិក្សា ឆ្នាំសិក្សា២០១៩-២០២០ ដែលកម្មវិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ចាងហ្វាង រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករនៅសាខាទួលគោក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ កម្មវិធីនេះធ្វើឡើងដើម្បីជាសក្ខីភាពបញ្ជាក់នថាប្អូនៗបានបញ្ចប់ភូមិសិក្សាមួយហើយ ហើយនិងត្រូវឆ្លងទៅភូមសិក្សាមួយទៀតគឺបឋមសិក្សា ដែលត្រូវចូលរៀនថ្នាក់ទី១ ឆ្នាំសិក្សាថ្មី២០២០-២០២១ ហើយក៏ជាចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់ប្អូនៗដែលបានបញ្ចប់កម្រិតថ្នាក់មត្តេយ្យសិក្សាដោយជោគជ័យនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។