ពិធីសម្តែងព្រះធម្មទេសនាស្តីអំពី៖ ការដឹងគុណមាតាបិតា និងគុណគ្រូ
កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំកម្មពិធីសម្តែងព្រះធម្មទេសនាស្តីអំពី ការដឹងគុណមាតាបិតា និងគុណគ្រូ សម្រាប់សិស្សានុសិស្សថ្នាក់ទី៥ ដល់ទី១២។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងផ្សារភ្ជាប់ការអប់រំជាមួយនិងព្រះពុទ្ធសាសនា។ ការដឹងគុណគឺជាមេរៀនដ៏ល្អប្រសើរមួយសម្រាប់សិស្សានុសិស្ស។ ការដឹងគុណចំពោះមាតាបិតា និងលោកគ្រូ-អ្នកគ្រូ គឺជាកតាព្វកិច្ចរបស់មនុស្សគ្រប់រូបដែលត្រូវដឹង ព្រោះមនុស្សទាំងអស់ក្នុងសកលលោកទទួលបានចំណេះដឹងពីមាតាបិតា និងគុណគ្រូនេះឯង។
សូមចុចតំណខាងក្រោម!
ពិធីសម្តែងព្រះធម្មទេសនាស្តីអំពី៖ ការដឹងគុណមាតាបិតា និងគុណគ្រូ