មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង អបអរទិវាអន្តរជាតិនារី ៨មីនា ខួបទី១០៩
មជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តទ្វីប អាមេរិកាំង របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានសហការគ្នារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»កម្មវិធីនេះរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងលោកគ្រូអ្នកគ្រូប្រមាណជាង២០០នាក់។ សូមជម្រាបជូនថា ក្នុងកម្មវិធីអបអរទិវាអន្តរជាតិនារី ៨មីនា ដ៏សែនរីករាយនេះ ក្រៅពីមានការច្រៀងនិងលេងល្បែងប្រជាប្រិយផ្សេងៗ ក៏មានការជូននូវបាច់ផ្កាដល់គ្នាទៅវិញទៅមក ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕