រកឃើញម្ចាស់ជ័យលាភីនៃការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៧ ហើយ!
កាលពីថ្ងៃទិ២៩ ខែមេសា កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៧ វគ្គផ្តាច់ព្រ័ត្រ។ បន្ទាប់ពីបានប្រកួតជម្រុះវគ្គជុំទី១ និងទី២ នៅតាមសាខាទាំង៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានបេក្ខជនសរុបចំនួន៣១នាក់ ដែលចូលរួមនៅវគ្គផ្តាច់ព្រ័ត្រនេះ។
ការប្រកួតនេះត្រូវបានចែកចេញជា២ដំណាក់កាល ដែលដំណាក់កាលទី១ បេក្ខជនទាំងអស់ត្រូវតែងអត្ថបទចំនួន១៥នាទី និងដំណាក់កាលទី២ បេក្ខជនត្រូវចាប់លេខរៀងដើម្បីឡើងបកស្រាយអត្ថបទដែលបេក្ខជនបានតែង។ បន្ទាប់ពីឆ្លងកាត់ការប្រកួត និងដាក់ពិន្ទុយ៉ាងសុក្រឹត និងស្វិតស្វាញ ការប្រកួតក៏បានរកឃើញម្ចាស់ជ័យលាភីលំដាប់លេខ១ លេខ២ និងលេខ៣។ គួរបញ្ជាក់ផងដែរថា ជ័យលាទភីលេខ១ បានទៅលើសិស្សឈ្មោះ ចៅ យិញហ្វុង ថ្នាក់ទី១០ “ខ” ដែលមកពីសាខាទួលគោក ជ័យលាទភីលេខ២ បានទៅលើសិស្សឈ្មោះ ហួន សុវណ្ណកន្និកា ថ្នាក់ទី១០ “ឃ” ដែលមកពីសាខាម៉ៅសេទុង និងជ័យលាទភីលេខ៣ បានទៅលើសិស្សឈ្មោះ ស៊ីម សេនឌី ថ្នាក់ទី១២ “ក” ដែលមកពីសាខាចាក់អង្រែ៕