សកម្មភាពថ្ងៃចូលរៀនជំនាញដំបូងនៃឆ្នាំសិក្សាថ្មី២០២២-២០២៣ របស់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់ផ្តើមដំណើរការថ្នាក់រៀនជំនាញសម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១ ដល់ទី១២។ សិស្សានុសិស្សត្រូវចូលទៅតាមថ្នាក់ជំនាញដែលប្អូនៗបានជ្រើសរើស ដែលមុខវិជ្ជាជំនាញជាច្រើនដូចជា គំនូរ របាំ ភ្លេង កីឡា និងជំនាញជាច្រើនទៀត។គូរបញ្ជាក់ផងដែរ ការសិក្សាមុខវិជ្ជាជំនាញនេះដែរ ប្អូនៗត្រូវសិក្សានៅរៀងរាល់ថ្ងៃសៅរ៍។