សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ មុខវិជ្ជាជីវវិទ្យា
កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោកគ្រូ ហឿន ពិសិដ្ឋ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ក្រោមប្រធានបទ “ការពិនិត្យទម្រង់កោសិការុក្ខជាតិ ដោយប្រមីក្រូទស្សន៍”។ មុននឹងចាប់ផ្តើម លោកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ មីក្រូទស្សន៍ បន្ទះឡាម បន្ទះឡាមែល ឈើចាល់ធ្មេញសំប៉ែត ដង្កៀបចាប់ ខ្ទឹមបារាំង ក្រដាសជូតមាត់។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍គឺដើម្បីឱ្យសិស្សានុសិស្សអនុវត្តការប្រើប្រាស់មីក្រូទស្សន៍ ស្វែងយល់ពីបំណែកតូចៗ កោសិកា និងរូបរាងកោសិការបស់រុក្ខជាតិដែលយើងមិនអាចមើលបានដោយភ្នែកទទេរ៕