សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១២ មុខវិជ្ជាជីវវិទ្យា
កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោកគ្រូ ហឿន ពិសិដ្ឋ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ក្រោមប្រធានបទ “ការពិនិត្យទម្រង់រូបផ្គុំរបស់ផ្កា និងពិនិត្យគ្រាប់លំអងដោយប្រើមីក្រូទស្សន៍”។ មុននឹងចាប់ផ្តើម លោកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ មីក្រូទស្សន៍ បន្ទះឡាម ថាស ផ្លែឡាម ឬកន្ត្រៃ ក្រដាស់ជូតមាត់ ផ្កាច្រើនមុខ (ផ្ការំយោល ផ្កាឈូក ផ្កាកុលាប ផ្កាចន្ធូ…)។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍គឺដើម្បីឱ្យសិស្សានុសិស្សពណ៌នាពីផ្នែកផ្សេងៗរបស់ផ្កា ប្រៀបធៀបទម្រង់ផ្ការបស់ប្រភេទផ្កាផ្សេងៗ និងពិនិត្យរូបរាងរបស់គ្រាប់លំអងផ្កានានា៕