សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១២”ក” មុខវិជ្ជារូបវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោកគ្រូ សូ សុផាត បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ មុខវិជ្ជារូបវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ម៉ូទ័រចំហេះក្រៅ ឬម៉ាស៊ីនកាកណូ”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ លោកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ ប៉ោងៗ អាល់កុលស្ងួត ឈើគូស ឬដែកកេះ។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍ គឺដើម្បីឱ្យសិស្សស្គាល់អំម៉ូទ័រចំហេះក្រៅ ឬម៉ាស៊ីនកាកណូ យល់ពីដំណើរការម៉ាស៊ីនចំហេះក្រៅ ចេះដំណើរការម៉ាស៊ីន (ពិសោធន៍) និងមានបំរុងប្រយ័ត្នក្នុងការពិសោធន៍៕