សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៧ មុខវិជ្ជារូបវិទ្យា
កាលពីថ្ងៃទី០៥ ខែមករា កន្លងទៅថ្មីៗនេះ លោកគ្រូ ឡុង ភន បានដឹកនាំប្អូនៗសិស្សថ្នាក់ទី៧ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ធ្វើពិសោធន៍មុខវិជ្ជារូបវិទ្យា ប្រធានបទស្តីពី៖ ការរីកនៃអង្គធាតុរឺង និងការចម្លងកម្តៅអង្គធាតុរឹង។ គោលបំណងនៃការពិសោធន៍នេះគឺ ដើម្បីឱ្យប្អូនៗអាចយក់ដឹងពីការចម្លងកម្តៅ និងការរីកមាឌនៃអង្គធាតុរឹងមិនដូចគ្នា ដឹងពីការអនុវត្ត និងបំរ៉ុងប្រយ័ត្ននៃការរីក និងការចម្លងកម្តៅរបស់អង្គធាតុរឹង។ គួរបញ្ជាក់ផងដែរថា ដើម្បីដំណើរការពិសោធន៍សិស្សានុសិស្សត្រូវការសម្ភារៈដូចជា៖ ឧបករណ៍ពីរ៉ូម៉ែត អាល់កុល (ចង្កៀងអាល់កុល) សរសៃរលោហៈ ដែកកេះ ទៀន ចង្កឹះកែវ ចង្កឹះដែក និងចង្កឹះទង់ដែង។ ចំពោះដំណើរការពិសោធន៍ប្អូនៗប្រើជាមួយឧបករណ៍ពីរ៉ូម៉ែត យកចង្កៀងអាល់កុលមកដុត។ បន្ទាប់មកយកសរសៃរលោហៈ ឬចង្កឹះនីមួយៗទៅដុតកម្តៅដោយដាក់លើអណ្តាតភ្លើង ដោយយកចុងម្ខាងៗមកលាបក្រមួនទៀន។ ជាលទ្ធិផល ប្អូនៗអាចពិនិត្យឃើញពីការរីកនៃអង្គធាតុរឺង និងការចម្លងកម្តៅអង្គធាតុរឹង៕
ខាងក្រោមនេះជាសកម្មភាពធ្វើពិសោធន៍របស់ប្អូនៗសិស្សថ្នាក់ទី៧ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ៖