សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១០ក មុខវិជ្ជាជីវវិទ្យា ប្រធានបទស្តីពី៖ ការពិនិត្យសរីរាង្គក្នុងរបស់បក្
កាលពីថ្ងៃទី០៧ ខែឧសភា កន្លងទៅនេះ លោកគ្រូ ហឿន ពិសិដ្ឋ បានដឹកនាំសិស្សថ្នាក់ទី១០ក ធ្វើពិសោធ មុខវិជ្ជាជីវវិទ្យា ប្រធានបទស្តីពី៖ ការពិនិត្យសរីរាង្គក្នុងរបស់បក្សី ។ ដើម្បីធ្វើពិសោធនេះ ប្អូនៗត្រូវការសម្ភារមួយចំនួនដូចជា ជ្រុញ កូនកាំបិត កន្រ្តៃវះកាត់ ថាស ស្រោមដៃ និងបក្សី (មាន់)។ គោលបំណងនៃការពិសោធននេះគឺដើម្បី៊ឱ្យប្អូនៗយល់ដឹងពីទម្រង់រូបផ្គុំសរីរាង្គរបស់បក្សី និងពណ៌នាទីតាំង លក្ខណៈ និងទួនាទីរបស់សរីរាង្គនីមួយៗ។