សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៧ មុខវិជ្ជាគីមីវិទ្យា
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា អ្នកគ្រូ ស៊ីម វណ្ណះ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ទាំងវេនព្រឹក និងរសៀល មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធក្រោមប្រធានបទស្តីពី៖ ការរីកមាឌ រួមមាឌរឹង រាវ និងឧស្ម័ន។ ដើម្បីធ្វើពិសោធបាន សិស្សានុសិស្សត្រូវការសម្ភារដូចជា ចង្កៀងអាល់កុល ជើងទម្រ ក្រដាសាA4 បន្ទះសំណាញ់ ដង្កៀប ផើង ចង្កឹះ កែវប៊ែសែ លាក់ពណ៌ កំប៉ុង និងដប។ គោលបំណងនៃការធ្វើពិសោធនេះ គឺដើម្បីបង្ហាញ និងធ្វើការកត់សម្គាល់ពីការរីក និងរួនមាឌរបស់វត្ថុរឹង រាវ និងឧស្ម័ន។