សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១២ មុខវិជ្ជាគីមីវិទ្យា
កាលពីថ្ងៃទី០៩ ខែធ្នូ អ្នកគ្រូ សាន់ ធារី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ទាំងវេនព្រឹក និងរសៀល មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធក្រោមប្រធានបទស្តីពី៖ ឥទ្ធិពលទំហំភាគល្អិតលើល្បឿនប្រតិកម្ម។ ដើម្បីធ្វើពិសោធបាន សិស្សានុសិស្សត្រូវការសម្ភារដូចជា ឆ្នុកជ័រ ទុយោជ័រ សឺរ៉ាំងត្រងឧស្មន័ កែវអ៊ែកឡែន និងជើង។ គោលបំណងនៃការធ្វើពិសោធនេះគឺ៖
-ពន្យល់បានច្បាស់លាស់ពីករប្រែប្រួលផ្ទៃប៉ះរបស់ភាគល្អិត នៅពេលគេវាយបំបែកពីទំហំធំទៅទំហំតូច។
-ប្រៀបធៀបល្បឿនប្រតិកម្មអាស្រ័យនឹងទំហំភាគល្អិតបានត្រឹមត្រូវតាមរយៈសំណួរបំផុស។
-សហការគ្នាធ្វើពិសោធ និងពិភាក្សាក្រុមប្រកបដោយភាពចែករំលែក។
សូមចុចតំណខាងក្រោម!
សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១២ មុខវិជ្ជាគីមីវិទ្យា