សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១០ មុខវិជ្ជាគីមីវិទ្យា
កាលពីថ្ងៃទី០៩ ខែធ្នូ អ្នកគ្រូ សាន់ ធារី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ទាំងវេនព្រឹក និងរសៀល មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធក្រោមប្រធានបទស្តីពី៖ ប្រតិកម្មរវាងទឹកខ្មេះ ជាមួយម្សៅសូដា។ ដើម្បីធ្វើពិសោធបាន សិស្សានុសិស្សត្រូវការសម្ភារដូចជា ម្សៅសូដា កែវបេស៊ែរ ជញ្ជីងអេឡិត្រូនិច ពីម៉ែតបន្តក់ និងទឹកខ្មេះ។ គោលបំណងនៃការធ្វើពិសោធនេះគឺ៖
-កំណត់សម្គាល់ពីប្រតិកម្មរបស់សមាសធាតុ និងពន្យល់ និងបកស្រាយពីប្រតិកម្មកាន់តែច្បាស់។
-មានបម្រុងប្រយត្ន័ក្នុងការពិសោធ។
សូមចុចតំណខាងក្រោម!
សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១០ មុខវិជ្ជាគីមីវិទ្យា