សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៩ មុខវិជ្ជាជីវវិទ្យា
នៅថ្ងៃទី១២ ខែធ្នូ នេះ អ្នកគ្រូ គង់ ស្រីលីស បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៩ក ធ្វើពិសោធមុខវិជ្ជាជីវវិទ្យា ប្រធានបទ៖ ការពិនិត្យមើលស្តូម៉ាតរបស់ស្លឹករុក្ខជាតិ។ ដើម្បីធ្វើពិសោធបាន សិស្សានុសិស្សត្រូវការសម្ភារដូចជា មីក្រូទស្សន៍ បន្ទះឡាម បន្ទះឡាមែល ដង្កៀបសម្រាប់ចាប់ ថាស ផ្លែឡាម ទឹកល័ក្ខ ក្រដាសជូតមាត់ ស្លឹកប្រទាលល័ក្ខ។ គោលបំណងនៃការធ្វើពិសោធ គឺដើម្បីឱ្យសិស្សពណ៌នាបានពីការផ្តុំឡើងរបស់ស្តូម៉ាត និងប្រាប់ពីនាទីរបស់ស្តូម៉ាត។