សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១០ មុខវិជ្ជារូបវិទ្យា ប្រធានបទស្តីពី៖ ដែនម៉ាញ៉េទិចនៃសូលេណូអុីត
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះលោកគ្រូ សូ សុផាត បង្រៀនមុខវិជ្ជារូបវិទ្យា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី ១០ ធ្វើការពិសោធន៍ក្រោមប្រធានបទ៖ដែនម៉ាញ៉េទិចនៃសូលេណូអ៊ីត។ មុនចាប់ផ្តើមដំណើរការពិសោធន៍លោកគ្រូបានរៀបរាប់ពីសម្ភារៈពិសោធន៍ដែលមានដូចជា សូលេណូអ៊ីត ខ្សែរចម្លង ជនិតា និងត្រីវិស័យ។ ការពិសោធន៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញឱ្យឃើញពីខ្សែរដែនម៉ាញ៉េទិច ។ បន្ថែមពីនេះសិស្សក៏អាចតាមដាន សង្កេតមើលដំណើរការប្រតិកម្ម រួមទាំងទាំងអាចសន្និដ្ឋានបន្ទាប់ពីការពិសោធន៍ផងដែរ៕
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖