សារថ្នាក់ក្រោមមត្តេយ្យ មត្ដេយ្យសិក្សា

ជម្រាបសួរលោក លោកស្រី និងប្អូនៗកុមារជាទីគោរព ស្រឡាញ់រាប់អាន!

ខ្ញុំបាទឈ្មោះ ឡេង សុខអេង ជា​ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាចោមចៅ សូមអរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីដែលបានជ្រើសរើសសាលារៀន អន្តរទ្វីប អារិកាំង សម្រាប់កូនៗរបស់លោក លោកស្រី។

ឆ្លង​កាត់​បទពិសោធន៍​ក្នុង​វិស័យ​អប់រំ​អស់រយៈ​ដប់ប្រាំពីរឆ្នាំ​ ខ្ញុំអាចនិយាយបានថាថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សាគឺជាថ្នាក់សំខាន់បំផុតសម្រាប់កុមារដើម្បីក្រេបយកចំណេះដឹង ចំណេះធ្វើ និងអភិវឌ្ឍឥរិយាបថដែលជាមូលដ្ឋានគ្រឹះរបស់កុមារម្នាក់ៗ ហើយក៏ជាវ័យដែលលោក លោកស្រីត្រូវយកចិត្តទុកដាក់បំផុតចំពោះការសិក្សា ការថែទាំសុខភាព និងការអភិវឌ្ឍឥរិយាបថ ព្រោះវ័យនេះជាវ័យលូតលាស់លឿនបំផុតទាំងប្រាជ្ញា សា្មរតី និងកាយសម្បទា។ ដូចនេះសាលារៀនជារឿងទីពីរដែលលោក លោកស្រីត្រូវសម្រេចជ្រើសរើសសម្រាប់កូនៗរបស់លោក លោកស្រី។

ខ្ញុំអាចនិយាយបានថា សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាជម្រើសទីមួយសម្រាប់កូនៗរបស់លោក លោកស្រី ព្រោះសាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង។ លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធន៍ និងឆន្ទៈមនសិការវិជ្ជាជីវៈខ្ពស់ មាន​ឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។ បន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗមានផាសុកភាពជាមួយនឹងទីធ្លាដ៏ធំទូលាយសម្រាប់សិស្សានុសិស្សលេងកម្សាន្តយ៉ាងមានសុវត្ថិភាព មានបរិយាកាសសប្បាយរីករាយក្នុងការសិក្សា។ សេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅ និងសេវាប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ។ ជំរុញឱ្យការសិក្សារបស់ប្អូនៗសិស្សានុសិស្សសម្រេចបាននូវចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិតខ្ពស់ និងការរស់នៅក្នុងភាពថ្លៃថ្នូរ មានសីលធម៌ និងសុជីវធម៌។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះមាតាបិតា ឬ​អ្នក​អាណាព្យា​បាល​សិស្ស​ទាំងអស់ ដែល​បាន​បន្ត​គាំទ្រ និង​មាន​ទំនុក​ចិត្ត​ចំពោះ​សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​កូនៗ​បាន​មក​សិក្សា​នៅ​សាលារៀន អន្តរទ្វីប អាមេរិកាំង។ សូម​គោរព​ជូនពរ លោក លោកស្រី  ដែល​ជា​មាតា​បិតា ឬ​អ្នកអាណាព្យាបាល និង​ជូនពរ​ប្អូនៗ​សិស្សា​នុសិស្ស​ទាំង​អស់​មាន​សុខភាពល្អ សុភមង្គល និង​ជោគ​ជ័យ​គ្រប់​ភារកិច្ច។

លោក ឡេង សុខអេង

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

រូបភាពពិពណ៌នាថ្នាក់សាខា
ពុធ សុគន្ធោ

គរុកោសល្យមត្តេយ្យសិក្សា

គ្រូបង្គោលក្រោមមត្តេយ្យសិក្សា

គ្រូជំនួយក្រោមមត្តេយ្យសិក្សាសាខាចោមចៅ
ម៉ី មករា

គរុកោសល្យមត្តេយ្យសិក្សា

គ្រូបង្គោលមត្តេយ្យសិក្សា

គ្រូបង្គោលមត្តេយ្យសិក្សាសាខាចោមចៅ
ទិន ស៊ីដែត

បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ

គ្រូជំនួយក្រោមមត្តេយ្យសិក្សា

គ្រូជំនួយក្រោមមត្តេយ្យសិក្សាសាខាចោមចៅ
ម៉ាក សុធារ៉ា

បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ

គ្រូបង្គោលបឋមសិក្សា

គ្រូបង្គោលបឋមសិក្សាសាខាចោមចៅ
ផាត ចន្ធូ

បរិញ្ញាបត្រគណិតវិទ្យា

គ្រូជំនួយបឋមសិក្សា និងអ្នកមើលថែទាំកុមារ

គ្រូជំនួយបឋមសិក្សា និងអ្នកមើលថែទាំកុមារសាខាចោមចៅ
រ៉ុង ណារីន

បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង

គ្រូបង្គោលបឋមសិក្សា

គ្រូបង្គោលបឋមសិក្សាសាខាចោមចៅ
ទី សុគន្ធី

បរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រខ្មែរ

គ្រូបង្គោលបឋមសិក្សា

គ្រូបង្គោលបឋមសិក្សាសាខាចោមចៅ
មួន ស៊ីណាត

សញ្ញាប័ត្រមធ្យមសិក្សាគរុកោសល្យ

គ្រូបង្គោលបឋមសិក្សា

គ្រូបង្គោលបឋមសិក្សាសាខាចោមចៅ
ឥន កែវកន្និដ្ឋា

បរិញ្ញាបត្រធនាគារនិងហិរញ្ញវត្ថុ

គ្រូបង្គោលបឋមសិក្សា

គ្រូបង្គោលបឋមសិក្សាសាខាចោមចៅ
ដួង តារា

បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រអប់រំ

គ្រូភាសាអង់គ្លេស

គ្រូភាសាអង់គ្លេសសាខាចោមចៅ
អ៊ិន ដារ៉ា

បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម

គ្រូភាសាអង់គ្លេស

គ្រូភាសាអង់គ្លេសសាខាចោមចៅ
សុន ប៉ារ៉ាដា

បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលសាធារណៈ

គ្រូភាសាអង់គ្លេស

គ្រូភាសាអង់គ្លេសសាខាចោមចៅ
យៀង យ៉ាវ

បរិញ្ញាបត្រ ព័ត៌មានវិទ្យា

គ្រូកុំព្យូទ័រ

គ្រូកុំព្យូទ័រសាខាចោមចៅ
យ៉ែម រស្មី

បរិញ្ញាបត្រ សិល្បៈនាដសាស្ត្រ

គ្រូរបាំ

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
ឌឹម តុលា

បរិញ្ញាបត្រ ប្រវត្តិវិទ្យា និងសញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសសិល្បៈសូនរូប គ្រូគំនូរ

គ្រូគំនូរ

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
ធី ជំនោរ

បញ្ចប់វគ្គបណ្ដុះបណ្ដាលជាគ្រូបង្ហាត់ហែលទឹក គ្រូបង្ហាត់ហែលទឹក

គ្រូបង្ហាត់ហែលទឹក

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
សុខ បញ្ញា

សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា

គ្រូបង្ហាត់ហែលទឹក

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
នាក់ ដែត

បរិញ្ញាបត្រភាសាអង់គ្លេស និងសញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា

គ្រូបង្ហាត់បាល់ទាត់

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
ស្វាយ មូលី

បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងសញ្ញាបត្រមធ្យមសិក្សាគរុកោសល្យផ្នែកគេហកិច្ច គ្រូគេហកិច្ច

គ្រូគេហកិច្ច

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ
អ៊ីវ សម្ផស្ស

បរិញ្ញាបត្រ រដ្ឋបាលសាធារណៈ និងជាអាជ្ញាកណ្ដាលថ្នាក់ជាតិផ្នែកការ៉ាតេ

គ្រូបង្ហាត់ការ៉ាតេ

គ្រូមុខវិជ្ជាជំនាញសាខាចោមចៅ